Thursday, June 23, 2011
កប្លែង
គាត់ចូលចិត្តអ្វី?
ឧកញ៉ា ៖ លោកជំទាវមកផ្ទះខ្ញុំទាំងព្រឹកមានការអ្វីដែរ?
ជំទាវ ៖ តើលោកឧកញ៉ាអាចដឹងទេថា មូលហេតុអ្វីដែលប្ដីខ្ញុំមិនសូវបាយផ្ទះ?
ឧកញ៉ា ៖ អាព្រើលជាពួកម៉ាកខ្ញុំតាំងពីនៅរៀនម្លេះ រឿងអីដែលខ្ញុំមិនដឹងនោះ…
ជំទាវ ៖ សូមលោកជួយប្រាប់ខ្ញុំផង ក្រែងខ្ញុំមានវិធីអាចជួយកែកុនគាត់បាន!
ឧកញ៉ា ៖ ឆ្នាំនេះអាព្រើល និងខ្ញុំអាយុ ៦៥ឆ្នាំហើយ វានិងខ្ញុំប្រៀបបានដូចជាគោចាស់អញ្ចឹង គឺចូលចិត្តតែស្មៅខ្ចីៗណ៎ា…លោកជំទាវ!
ជំទាវ ៖ អូ! អញ្ចឹងទេឬ? គាត់បាក់ធ្មេញមុខអស់ដូចគោមែន ចាំទៅដល់ផ្ទះ ខ្ញុំនឹងទៅទិញស្មៅទន្សាយទុកឲ្យគាត់ស៊ី កុំឲ្យគាត់ពិបាកទៅរកស៊ីនៅខាងក្រៅទៀត!
ឧកញ៉ា ៖ ទេ! លោកជំទាវ…កុំ…កុំ…
អាចោរម្រាយ
មីងក្រូតជាមនុស្សដែលពូកែខាងជេរម្រាយរកលេខដាក់គ្មាន ។ ជេរប្តីក៏អាចោរម្រាយ ជេរកូនក៏អាចោរម្រាយ…ថ្ងៃណាក៏អាចោរម្រាយដែរ ។ថ្ងៃនេះពេលមិត្តភ័ក្ដិប្ដីគាត់មកលេង មីងក្រូតមិនដឹងជាទាស់ចិត្តអ្វី ក៏ស្រែកជេរប្ដីថា អាចោរម្រាយ ចំពោះមុខភ្ញៀវ ប្ដីគាត់ខឹងណាស់ ក៏ស្ទុះទៅដាក់មួយដៃផូង ។ មីងក្រូតអុកគូថទៅដី រួចស្រែក ៖
- អាចោរម្រាយ…
រួចក៏ដួលសន្លប់ ។ មិត្តភ័ក្តិ និងប្ដីភ័យណាស់រត់ទៅរកប្រេងកូឡា លាបរឹត ធ្វើចលនាឲ្យបេះដូងដើរស្រួល មួយសន្ទុះក្រោយមក មីងក្រូត បើកភ្នែកព្រឹមៗ…រួចគាត់ស្ទុះងើប ហើយស្រែក៖
- អាចោរម្រាយ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment