កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះសារព័ត៌មានជំនួញនិង ហិរញ្ញវត្ថុ Bloomberg បានចុះផ្សាយលើ Twitterថា Apple ចាប់ផ្ដើមផលិត iPad 3 ហើយ។ នោះដោយយោងតាម គេហទំព័រ bgr។
Bloomberg បានបន្តថា iPad 3 នឹងបន្ថែមមុខងារ 4G LTE ដែលជាបច្ចេកវិទ្យាចុងក្រោយដែលអាចប្រើប្រាស់អ៊ីនធឺណិតក្នុងល្បឿន លឿន ព្រមជាមួយនឹង HD display និង CPU quad-core លឿនជាងមុនដូចដែលរបាយការណ៍មួយចំនួនបានចុះផ្សាយកន្លងមកមែន។ ប្រភពខាងលើបានបញ្ជាក់ថា រោងចក្រកំពុងមមាញឹកផលិតពេញ ២៤ម៉ោងក្នុង ១ថ្ងៃដើម្បីបំពេញតម្រូវការអតិថិជនមុនពេលចេញលក់ជាសាធារណៈលើ ទីផ្សារ។
គួររំលឹកថាមានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា iPad 3 នឹងមានកម្រាស់ក្រាស់ជាងមុន ហើយថ្មកាន់ជាង iPad 2 ពីរដង ព្រមជាមួយនឹងរូបភាពច្បាស់ត្រជាក់ភ្នែកប្រភេទ HD 1,536 x 2,048-pixel display ទៀតផង។ ជាមួយគ្នានេះផងដែរមានពាក្យចចាមអារ៉ាមថ្មីមួយទៀតដែលទើបតែចេញ ថ្មីៗនេះថា iPad 3 នឹងចេញលក់ជាផ្លូវការក្នុងខែមិនាខាងមុខនេះ។
សូមបញ្ជាក់ថា ប្រភពខាងលើមិនបានបញ្ជាក់ពីរូបរាងរបស់ iPad 3 នោះទេ អញ្ចឹងមានតែរង់ចាំតាមដានបន្តជាមួយ Sabay ទាំងអស់គ្នា។
No comments:
Post a Comment