Wednesday, February 1, 2012
Friday, January 27, 2012
Thursday, January 26, 2012
Tuesday, January 24, 2012
សកម្មភាពសិក្សារបស់សិស្សផ្នែកទំនាក់ទំនងសង្គម
កាលពីថ្ងៃអង្គារទី១៧ ខែមករាឆ្នាំ ២០១២ កន្លងទៅនេះ សិស្សានុសិស្ស នៃសាលាបច្ចេកទេស
ដុនបូស្កូខេត្តព្រះសីហនុបានចុះធ្វើកម្មសិក្សានៅសាលាដុនបូស្កូខេត្តកែប ដែលមានការដឹកនាំ
ដោយលោកអាល់ប៊ែរូរូដាស់ ដែលជាអធិការនៃសាលាបច្ចេកទេសដុនបូស្កូខេ្តតព្រះសីហនុ
ដោយមានការថតផ្សព្វផ្សាយពីតំបន់ទេសចរនិង ផ្ទះសីណាក់ ខេត្តកែបផងដែរ ដែល មានការ
ចូលរួមយ៉ាងសកម្មពីសិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូ ដោយមានការខិតខំប្រឹង
ប្រែង និង យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការថត ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរដ៏តូចនៅ
ក្នុងព្រះរាជាណាចក្រកម្ពុជា និង ជួយដល់ប្រជាពលរដ្ធកម្ពុជាក្នុង ការសម្រួលជីវភាពក្នុង
គ្រួសារផងដែរ មិនត្រឹមតែប៉ុន្នោះអាចជួយដល់ ប្រជាពលរដ្ធកម្ពុជាយល់ដឹងច្រើនពីភាសារ
អង់គ្លេសផងដែរ ដែលសព្វថ្ងៃ ប្រជាពលរដ្ធកម្ពុជាភាគច្រើនបាននិង កំពុងអភិវឌ្ឍន៏ ភាសា
អង់គ្លេសផងដែរ។
រាបរៀងដោយ ធៀនប៊ុនហួរ ។
Saturday, January 14, 2012
ក្មេងទំនើងជិះម៉ូតូ ដេញកាប់គ្នាយ៉ាង អនាធិបតេយ្យ នៅក្បែរផ្សារកណ្តាល
ភ្នំពេញៈ ក្រុមក្មេងទំនើងទំនងជាសិស្សសាលា ជាង១០នាក់ ជិះម៉ូតូ៤-៥គ្រឿង ស៊េរីទំនើប មិនដឹងមកពីណា បានចុះដេញកាប់ក្រុមក្មេងៗ នៅជាប់របងវត្តឧណ្ណាឡោម ខាងត្បូងផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី១៤ ខែមករា នេះ វេលាម៉ោងប្រហែល៦ និង៣០នាទី។ ប៉ុន្តែគេមិនទាន់ឃើញសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍នោះទេ។
សេចក្តីរាយការណ៍ក្បែរកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញក្រុមស្ទាវជាង១០នាក់ ប្រដាប់ដោយដាវសំាម៉ូរ៉ៃ និងដំបងប្រើប្រាស់ជាអាវុធ ចុះប្រយុទ្ធ និងដេញកាប់ក្រុមក្មេងស្ទាវ នៅជាប់របងវត្តឧណ្ណាឡោម ខាងត្បូងផ្សារកណ្តាល ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដ។
សេចក្តីរាយការណ៍បានបន្តថា ភ្លាមៗនោះពួកក្មេងទំនើងបាតសង្គម ដែលមិនខិតខំរៀនទាំងនេះ បានរត់ប្រសាចដូចហ្វូងគោ ឆ្ពោះទៅមាត់ទន្លេធ្វើឲ្យមានការភ្ញាក់ និងភ័យខ្លាច ពីសំណាក់អ្នកធ្វើដំណើរនៅទីនោះ ជាពិសេសអ្នកដើរកម្សាន្តនៅតាមមាត់ទន្លេ៕

ដកស្រង់ពីគេហទំព័រដើមអម្ពិល
iPad 3 ចាប់ផ្ដើមផលិតហើយ!
កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះសារព័ត៌មានជំនួញនិង ហិរញ្ញវត្ថុ Bloomberg បានចុះផ្សាយលើ Twitterថា Apple ចាប់ផ្ដើមផលិត iPad 3 ហើយ។ នោះដោយយោងតាម គេហទំព័រ bgr។
Bloomberg បានបន្តថា iPad 3 នឹងបន្ថែមមុខងារ 4G LTE ដែលជាបច្ចេកវិទ្យាចុងក្រោយដែលអាចប្រើប្រាស់អ៊ីនធឺណិតក្នុងល្បឿន លឿន ព្រមជាមួយនឹង HD display និង CPU quad-core លឿនជាងមុនដូចដែលរបាយការណ៍មួយចំនួនបានចុះផ្សាយកន្លងមកមែន។ ប្រភពខាងលើបានបញ្ជាក់ថា រោងចក្រកំពុងមមាញឹកផលិតពេញ ២៤ម៉ោងក្នុង ១ថ្ងៃដើម្បីបំពេញតម្រូវការអតិថិជនមុនពេលចេញលក់ជាសាធារណៈលើ ទីផ្សារ។

គួររំលឹកថាមានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា iPad 3 នឹងមានកម្រាស់ក្រាស់ជាងមុន ហើយថ្មកាន់ជាង iPad 2 ពីរដង ព្រមជាមួយនឹងរូបភាពច្បាស់ត្រជាក់ភ្នែកប្រភេទ HD 1,536 x 2,048-pixel display ទៀតផង។ ជាមួយគ្នានេះផងដែរមានពាក្យចចាមអារ៉ាមថ្មីមួយទៀតដែលទើបតែចេញ ថ្មីៗនេះថា iPad 3 នឹងចេញលក់ជាផ្លូវការក្នុងខែមិនាខាងមុខនេះ។
សូមបញ្ជាក់ថា ប្រភពខាងលើមិនបានបញ្ជាក់ពីរូបរាងរបស់ iPad 3 នោះទេ អញ្ចឹងមានតែរង់ចាំតាមដានបន្តជាមួយ Sabay ទាំងអស់គ្នា។
Bloomberg បានបន្តថា iPad 3 នឹងបន្ថែមមុខងារ 4G LTE ដែលជាបច្ចេកវិទ្យាចុងក្រោយដែលអាចប្រើប្រាស់អ៊ីនធឺណិតក្នុងល្បឿន លឿន ព្រមជាមួយនឹង HD display និង CPU quad-core លឿនជាងមុនដូចដែលរបាយការណ៍មួយចំនួនបានចុះផ្សាយកន្លងមកមែន។ ប្រភពខាងលើបានបញ្ជាក់ថា រោងចក្រកំពុងមមាញឹកផលិតពេញ ២៤ម៉ោងក្នុង ១ថ្ងៃដើម្បីបំពេញតម្រូវការអតិថិជនមុនពេលចេញលក់ជាសាធារណៈលើ ទីផ្សារ។


សូមបញ្ជាក់ថា ប្រភពខាងលើមិនបានបញ្ជាក់ពីរូបរាងរបស់ iPad 3 នោះទេ អញ្ចឹងមានតែរង់ចាំតាមដានបន្តជាមួយ Sabay ទាំងអស់គ្នា។
Wednesday, November 2, 2011
មានព្រឹត្តិការភ្លើងឆេះនៅផ្សាលើក្នុងខេត្តព្រះសីហនុ
ផ្នែកទំនាក់ទំនងសង្គម
និង សារពត៌មាន
កាលពីរសៀលថ្ងៃពុធទី០២ ខែវិច្ឆិការមានព្រឹត្តិការណ៏អគ្គីភ័យឆេះមួយបានកើតឡើង នៅក្នុងផ្សាមួយក្នុងខេត្តព្រះសីហនុ ដែលមានឈ្មោះថា ផ្សាលើដែល មានភ្លើងឆេះយ៉ាង
សទ្ធោរសទ្ធៅ ហើយមានប្រជាពលរដ្ធជាច្រើនបានជួយគ្នាពន្លត់យ៉ាងរហ័សរហួន
ហើយមានរបស់របរជាច្រើនបានឆេះ តាមប្រភពពត៌មានបានអោយដឹងថា អគ្គីភ័យបានកើត
ឡើងដោយសារតែមានបញ្ហាខាងចរន្ត៏អគ្គិសនី ទើបបណ្ដាលអោយមាន បញ្ហានេះឡើង ។
នាវេលាម៉ោងប្រហែល 08.00អគ្គីភ័យត្រូវបានប្រជាពលរដ្ធពន្លត់អស់ ហើយ ធ្វើអោយ
ម្ចាស់តូបជាច្រើនមានការភ័យជាខ្លាំង ក៏ប៉ុន្តែតូបជាច្រើនបានឆេះធ្វើអោយម្ចាស់តូបដែលបាន
ឆេះមានការសោកស្ដាយយ៉ាងខ្លាំង ។
Subscribe to:
Posts (Atom)