Monday, June 6, 2011

ចូរខំសិក្សា


 
កំណាព្យខ្លីៗ
 
ស្លឹកឈើ បក់រំភើ យ អត់មានកន្តើយដូចមនុស្សលោក
បក់អិតមានការសោក គេបក់បោកដោយចិតចង់
បក់ដោយគ្មានសៅម៉ង បក់ម្តងៗគ្មានប្រណី
បក់បោករាល់តែថ្ងៃ បក់គ្មានភីអ្វីសោះឡើយ
ស្រាប់តែបក់ខ្លាំងពេកបែកខ្ញរខ្ញែកទៅជិតឆ្ងាយ
កំពុងតែសប្បាយ ម្ចាស់ថ្លៃអើ យមេ្តចកង្វល់
គិតតែបោកបក់គ្នា បញ្ចប់វាមិនមានសល់
ដល់ពេលទុក្ខមកដល់ ទើ បបានយល់កំហុសអើ យ។
 

ចូរខំសិក្សា


ហៃកុមារា ​    ចូរខំនាំគ្នា      រៀនអក្សរសាស្រ្ត
ចូរកុំរត់លេង    ត្រូវនឹកអៀនខ្មាស   ហាត់អានឲ្យច្បាស់
សរសេរឲ្យត្រូវ ។
រៀនសូត្រឲ្យចេះ    អស់អាថ៌ចំណេះ     កុំឲ្យសត្រូវ
ញាំញីលើក្បាល    ចិរកាលតទៅ     នាំឲ្យអាស្រូវ
ថោកដល់ជាតិទៀត ។
      រដ្ឋខ្មែរតូចណាស់      ចូរប្រែក្រឡាស់    រិះរេរកស្នៀត
     កុំនៅឡែឡ    ខាតពេលបង់សៀត    នាងអើយខំឆ្លៀត
ទាន់នាងនៅក្មេង ។
                               ​​​​​​​​​​​​​​             ចូរនាងជឿថា         រដ្ឋនឹងថ្លៃថ្លា                                                                                              ដោយសារនាងឯង
     ដែលខំស្វាធ្យា   ដើម្បីចាត់ចែង     តាំងផ្ទះសម្បែង
                 ឲ្យល្អដូចគេ ។


ន. មោ . ក.ខ          ហាត់អានឲ្យល្អ        កុំនៅទំនេរ
ដីសខ្មៅដៃ         ព្យាយាមសរសេរ     កុំចាំគ្រូជេរ
          រៀនសោះគេថា ។
              កុំដូចមនុស្សខ្វាក់      តាមកែគេញាក់        ឆ្វេងស្ដាំតាមការ
 ​ពួកជនបែបនេះ        មានក្នុងតម្រា        ថានាំអាត្មា
            ទៅរកក្ដីទុក្ខ ។

No comments:

Post a Comment