Tuesday, June 7, 2011

កំប្លែង

ជួបមិត្តភក្តិជំពាក់ចិត្ត
ពេល​បាន​ជួប​ភ័ក្ត្រ​ជំពាក់ស្នេហ៍      ពៅល្អ​ដូច​ខែ​ពេញវង់​សោភា
បេះដូង​បង​ឆ្លាក់​រូប​ស្រស់​ពុំងារ        ក្នុង​ដួង​ទ័យា​ជាគូរនែបនិត្យ 
មិន​ទាន់​យល់​ប្រាណ​បាន​ត្រឹម​ស្រមោល      ឱរា​តែលតោល​នឹក​កែវ​វរមិត្រ
បង​សូម​ស្រែក​ច្រៀង​ផ្ញើ​សៀង​ដួងចិត្ត           សារភាព​ការ​ពិត​ឲ្យ​ស្រី​បាន​ដឹង 
ស្រស់​អើយ​អើយ​ស្រស់​មាស​មុំ​ធីតា            ទទួល​ផងណា​បេះដូង​បង​ហ្នឹង
កាត់​ផ្ញើ​ជូន​អូន !កែវ​ព្រលឹង                      រៀម​សូម​ដណ្ដឹង​អូន​ហ្នឹង​ជាគូរ 
ឆ្លើយ​ចាស​ណាអូន​កុំ​ឲ្យ​បង​ខក                  ផ្សង​ថែ​ត្របក​ផ្កា​ស្រស់​ផង់ផូរ
ឧបសគ្គ​យ៉ាងណា​បង​ស្ម័គ្រ​ផ្ដាច់​ប្ដូរ             យក​អូន​ជា​គូរួម​ជីវិត​រៀង​អើយ 
ធ្វើបុណ្យបានបុណ្យ    ធ្វើបាប​ពីមុន       បាប​វិល​មក​សង
ស្អប់គេគេ​ស្អប់         មិន​ចប់​បំណង     ប្រសិន​ស្នេហ៍​ស្នង 
គេ​ស្នេហ៍​វិញ​ដែរ។

                       ទ្រីនៗទ្រឺនៗលឿនដូចហោះ
                 ឆ្វែលឆ្វាត់ផ្លេកផ្លោះកាត់ទីក្រុង
ឌុបអ្នកដំណើរមិនអែអង់
ត្រេចត្រង់ត្រឹមត្រូវមិនប្រមាថ។
ថ្ងៃខ្លះឌុបតាយាយមីងអ៊ំ
ថ្ងៃខ្លះក្រៀមក្រំរកស៊ីខាត
អត់មានអ្នកជិះសល់តែកាត
មុខជូរដូចត្មាតដេកចាំព្រៃ។
ថ្ងៃខ្លះមុខរីកដូចគ្រាប់ជីរ
បានឌុបនារីស្រស់ពេកក្រៃ
ក្លិនក្លួនក្រអូបដូចចំប៉ី
រំភើបដួងចៃតែម្នាក់ឯង។
រាល់ថ្ងៃដឹកឌុបអស់មនុស្សសត្វ
វត្ថុគ្រប់សព្វមានកញ្ច្រែង
ឧស្សាហ៍ធ្វើការយ៉ាងរអែង
ប្រឹងប្រែងញើសហូរប្តូរជីវិត។
បាយត្រឹមបាតឆ្នាំងអាំងត្រីងៀត
ហូបចុកត្បិតត្បៀតមានកំរិត
សន្សំលុយកាក់ផ្ញើញាតិមិត្ត
 ម៉ែឪក្រពិតឯស្រុកស្រែ។
មួយថ្ងៃសន្សំខំតក់ៗ
រកស៊ីដង្ហក់មិនត្អូញត្អែ
របរសុចរិតមិនលួចគេ
សូមព្រះយាងថែលុះភ្លឺស្វាង។


បងឃ្លាតតែកាយតែ thinking about you
June 2, 2006
Monday បងចង់ Visit ពៅ                     Tuesday បងត្រូវ​ go hiking 

Wednesday រៀម​គិត buy a ring             Thursday បង bring it to you 
Friday រៀមគិត say good bye                Saturday ឃ្លាត​ឆ្ងាយពី​ឆោម​ឆ្លៅ 
Sunday airplane ហោះ​ចេញទៅ               Please ពៅ don’t say I ទៅរៀន។ 
I will sent you some Money                 ទុកគ្រាន់ជីវី pay something 
Powder bracelet និង ទំនិញ                   ដែល​រូប​ស្ងួន think ថាសំខាន់។ 
Twelve months មិនយូរទេ darling            Please ពៅ​កុំ think I jilt you 
When I return I គិតគូ                          Marry និង you ជាប្រាកដ។ 

ដកស្រង់ពី សប្បាយ សប្បាយ 

No comments:

Post a Comment