សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុគឺបានបែងចែកជា ៦ ផ្នែកផ្សេងៗគ្នា
ដោយមានមុខជំនាញខុសគ្នា មានការគ្រប់គ្រងខុសគ្នា ហើយ មានភាពងាយស្រួល
ក្នុងការអប់រំបានយ៉ាងខ្ជាប់ខ្ជួន។
រាល់សិស្សគ្រប់ផ្នែកទាំងអស់គឺជាសិស្សចាប់យកនូវជំនាញបច្ចេកទេស។
សិស្សទាំងអស់ប្រើប្រាស់ពេលវេលារយៈពេលពីរឆ្នាំដែលឆ្លងកាត់ការប្រលង
បួនឆមាស ហើយឆមាសទី១ និង ឆមាសទី ៣ គឺចាប់ផ្ដើមពីខែតុលារហូតដល់កុម្ភៈ
ចំនែក ឆមាសទី ២ និង ទី៤ គឺចាប់ផ្ដើមពីខែមិនា ដល់ខែសីហា។
ហើយនៅពេលដែលសិស្សានុសិស្សបានបញ្ចប់ការសិក្សា និង ទទួលបាននូវលិខិត
បញ្ជាក់ការសិក្សាដែលមានឈ្មោះថា ជាអ្នកជំនាញខាងបច្ចេកទេសក្នុង ជំនាញដែល
ពិសេស។ ដែលមានកំរិតស្មើនិង បរញ្ញាប័ត្ររង។
សាលាបច្ចេកទេសដុនបូស្កូមិនបានជួយស្វែងរកការងារអោយសិស្សដែលបានបញ្ចប់
ការសិក្សាហើយនោះទេ ។ នោះគឺជាកិច្ចការរបស់សិស្សផ្ទាល់ ទោះបីជាយ៉ាងណា
ក្រុមហ៊ុន អង្គការ ព្រមទាំង ក្រសួងនានា អាចទាក់ទងមកសាលាសំរាប់ CV
របស់សិស្សដែលពូកែ។
លិខិតបញ្ជាក់ការសិក្សានៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ គឺបាន
ទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ នៃរាជរដ្ធាភិបាលកម្ពុជា។
សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ គឺមាន ផ្នែកយន្តសាស្រ្តរថយន្ត
ផ្នែកអគ្គិសនី
ផ្នែកយន្តសាស្រ្តទូទៅ ផ្នែកទំនាក់ទំនងសង្គម និង ផ្នែកលេខាធិការ (សំរាប់ស្រ្ដី)
ហើយនាពេលថ្មីៗកន្លងទៅនេះសាលាបច្ចេកទេសដុនបូស្កូក៍បាន បើក នូវសាលា
សណ្ធាគារផងដែរ ដែលមាន មុខជំនាញដូចជាការរិយាល័យជួរមុខ ចុងភៅ
សេវាកម្មមហូបអាហារ រៀបចំបន្ទប់ និង ភាសារអង់គ្លេស។
ក្នុងកំលុងពេលដែលសិស្សានុសិស្សកំពុងសិក្សា សិស្សទាំងអស់អាចអនុវត្តផ្ទាល់
ជាមួយនិង មុខវិជ្ជាជីវៈរបស់ពួកគេនៅក្នុងរោងជាង ក្នុងផ្នែកនីមួយៗ រឺ ធ្វើការនៅ
ខាងក្រៅជាមួយនិង អតិថិជនដែលបានទាក់ទងមកសាលា។
ការបរិចាករបស់ពួកគេក្នុងមធ្យោបាយនេះ គឺដើម្បីផ្ដល់ជំនួយដល់កម្មវិធីអប់រំរបស់
សាលា ហើយនិង អភិវឌ្ឍន៍ទីក្រុងផងដែរ។
បើសិនជាលោកអ្នកមានចំនាប់អារម្មណ៍ប្រគល់ការងារមកអោយរោងជាងរបស់យើង
ខ្ញុំសូមអញ្ចើញ
ចុចទីនេះ។
យើងតែងតែយោបល់ដល់បណ្ដាក្រុមហ៊ុន អង្កការ និង អង្កការធនធានមនុស្ស
អោយពិចារណាអំពីសិស្សរបស់ពួកយើងថាតើបន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សា
របស់ពួកគេ។
សិស្សឆ្នាំទីពីរទាំងអស់គឺត្រូវបញ្ចប់ការសិក្សានៅខែកក្កដាបើសិនអ្នកមានចំនាប់
អារម្មណ៍ក្នុងការជួលសិស្សដែលបានបញ្ចប់ការសិក្សារបស់ពួកយើងដើម្បីមុខជំនួញ
របស់លោកអ្នកនោះ។សូមទំនាក់ទំនងមកកាន់
មូលហេតុដែលអោយលោកអ្នកពិចារណាសិស្សដែលបានបញ្ចប់ការសិក្សាអោយធ្វើការនៅ
សហគ្រាសរបស់អ្នកៈ
១ ពួកគេបានទទួលនូវការអប់រំនិង ចំនេះដឹងខាងបច្ចេកទេសយ៉ាងល្អ។
២ ឋានៈនៃការគអប់រំរបស់ពួកគេគឺSalesian Preventive System .វាមានន័យថាសិស្សទាំងអស់មិន
មែនត្រឹមតែអប់រំនៅមុខជំនាញវិជ្ជាជីវៈតែប៉ុន្នោះទេ ប៉ុន្ដែ រួមទាំងចិរិយាមាយាទនៃការធ្វើការផងដែរ
និង តំលៃដែលបានខ្លាយខ្លួនជា ប្រជាពិលរដ្ធល្អ និង មានទំនួលខុសត្រូវអាចខ្លាយជាអ្នកដែលមាន
ម្ចាស់ការលើខ្លួនបាន។
៣ យើងក៍មានការកត់សំគាល់លេខដែលល្អរបស់សិស្សដែលបានបញ្ចប់ការសិក្សាក្នុងស្ថានភាពខុស
គ្នានៅក្នុងប្រទេសជាមួយ និង ការកត់សំគាល់យ៉ាងល្អប្រសើរ។
ពួកគេភាគច្រើនគឺមកពីសង្គមក្រីក្រ។
អ្នកអាចរៀននៅមុខវិជ្ជាដូចជាៈ
១ ផ្នែកលេខាធិការ ជាមួយនិងការសិក្សានូវកំរិតភាសារអង់គ្លេសដែលល្អ កុំព្យូរទ័រ និង ការរិយាល័យ
រដ្ធបាល។
២ ផ្នែកអគ្គិសនី
៣ ផ្នែកយន្តសាស្រ្តរថយន្ត
៤ ផ្នែកយន្តសាស្រ្តទូទៅ
៥ ផ្នែកទំនាក់ទំនងសង្គម ដែលទាក់ទងទៅ និង Webdevelopers , Audiovisual editors
ព្រមទាំងកំរិត
នៃការយកសារពត៌មាន (ភាសារអង់គ្លេស)។
សូមទំនាក់ទំនងមកខ្ញុំដោយចុច Contact us នេះដើម្បីសួរនៅពត៌មានអំពីរទំរង់បែបបទនៃការចុះ
ឈ្មោះចូលរៀន ។ សូមអគុណ
No comments:
Post a Comment