ឥណ្ឌូនេស៊ី នឹងចំណាយទឹកប្រាក់ ២៩៧.៤លានដុល្លារ សម្រាប់ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមទី ២៦
ឥណ្ឌូនេស៊ី នឹងចំណាយទឹកប្រាក់ ប្រមាណ ២.៥៣៣ កោដលានដុលារឥណ្ឌូនេស៊ី ដែលស្មើនឹង ២៩៧.៤លានដុល្លារ សហរដ្ឋអាមេរិក ក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ ស៊ីហ្គេមទី២៦ ដែលនឹងប្រព្រឹត្ត ទៅនៅរដ្ឋធានីចាកាតា និងកោះស៊ូម៉ាត្រា នៃទីក្រុងផាលឹមបង នៅថ្ងៃទី១១ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១១ខាងមុខនេះ។
យោងតាមគេហទំព័រ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឱ្យដឹងនៅថ្ងៃ ពុធ ទី០៦ ឆ្នាំ២០១១ នេះថា រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា អេនឌីអាល់ហ្វៀនម៉ាឡារាំង
ហ្គេង (AndiAlfianMalarangeng) បានប្រាប់ទៅកាន់រដ្ឋសភា ថា មូលនិធិនេះគឺជាថវិការបស់រដ្ឋដែល
នឹងធ្វើការឧបត្ថម្ភសម្រាប់ការរៀបចំការ
ប្រកួត នាពេលខាងមុខនេះ ហើយក្រសួង នេះក៏បានចុះហត្ថលេខា ទៅលើ អនុស្សារណៈយោគយល់គ្នាជាមួយប្រទេសផ្សេងៗ និងក្រុមហ៊ុនឯកជនផ្សេងៗទៀត ស្តីពីការឧបត្ថម្ភស៊ីហ្គេម។
លោកបានបន្ថែមទៀតថា ទឹកប្រាក់សរុបដែលគណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេម នៅខ្វះទឹក ប្រាក់ប្រមាណ១.៦កោដ រូពី ដែលស្មើនឹងទឹកប្រាក់១៨៧.៦លានដុល្លារ អាមេរិក។ ប៉ុន្តែ បន្ទាប់ពីការបូកសរុបរួចមក យើងអាចបញ្ជាក់បានថា យើងនៅខ្វះទឹកប្រាក់ ត្រឹមតែ ១.១កោដរូពី ដែលស្មើ នឹង១២៩.១លានដុល្លារអាមេរិក តែប៉ុណ្ណោះ។
លោករដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានបន្តទៀតថា ថវិកាឧបត្ថម្ភដល់កីឡាស៊ីហ្គេម គឺមាន សារៈសំខាន់ណាស់ ក្នុងការរៀបចំព្រឹតិ្តការណ៍ដ៏អស្ចារ្យនេះ ឱ្យមានភាពរលូន និងមានប្រសិទ្ធិភាព ខ្ពស់ ហើយប្រសិនបើថវិកាដែលទទួលបាន ពីអ្នកឧបត្ថម្ភបានគ្រប់គ្រាន់នោះ ក្រសួងមិនបាច់ ចំណាយ ថវិការបស់រដ្ឋទេ។ គួរបញ្ជាក់ដែរថា ការប្រកួតកីឡាស៊ីហ្គេមនេះ នឹងមានការចូលរួម ប្រមាណ៤៣វិញ្ញាសារ៕
ដកស្រង់ចេញពីកាសែតដើមអំពិល

No comments:
Post a Comment